Bill 24 ផ្តល់ភាពងាយស្រួលចំពោះដំណើរការអារជីវកម្ម គ្រប់ប្រភេទ ជាលក្ខណៈអចិន្ត្រៃយ៍ រឺ សំរាប់ការលក់រាយ និង ការលក់ដុំជាដើម។ Bill24 ផ្តល់ជូននូវកម្មវិធីសំរាប់ដំណើរការលើ ទូរសព្ទ័ និង លើកុំព្យូរទ័រ ដែលមានលក្ខណៈងាយស្រួល សំរាប់ម្ចាស់អាជីវកម្មគ្រប់ប្រភេទ ក្នុងការគ្រប់គ្រង និង បង្កើតវិក្កយបត្រ សំរាប់សេវាកម្មរបស់ខ្លួន ជាប្រចាំ រឺ ពេលមានតំរូវការ ដោយអ្នកអាចជ្រើសរើសបាននូវប្រភេទវិក្កយបត្រសង្ខេប រឺ ជាលក្ខណៈលំអិតជាដើម។

លក្ខណៈពិសេសជាងនេះទៅទៀតសំរាប់អ្នកមានបទពិសោធន៍សរសេរកម្មវិធី រឺ ម្ចាស់អាជីវកម្មដែលមានអ្នកជំនួយការសរសេរកម្មវីធី យើងខ្ញុំមានផ្តល់ជូននូវ APIs ដែលបានរចនាឡើងយ៉ាងល្អ និងងាយស្រួលដើម្បីជួយដល់អ្នកក្នុងការតភ្ជាប់។

បទបង្ហាញពីអត្ថប្រយោជន៍របស់Bill24

លក់ដូរតាមអ៊ិនធឺណិត

អ្នកជាវ រំពឹងថា និងបានរបស់ដែលពួកគាត់ចង់បាន ភ្លាមៗ មិនថាការទិញចំណីអាហារ ការទិញទំនិញផ្សេងៗ... អានបន្ត

វិក្កយបត្រទូទាត់ប្រាក់(OTC)

ជាមួយ Bill24 លោកអ្នកបង្កើតវិក្កយបត្រដែលមានលក្ខណៈសមស្របតាមបទដ្ឋានបច្ចេកទេសសំរាប់ប្រើប្រាស់បានយ៉ាងឆាប់រហ័សដោយគ្រាន់តែចូលទៅកាន់គេហទំព័ររបស់...

វិក្កយបត្រប្រមូលប្រាក់ជាប្រចាំ(MTC)

ជាមួយ​ Bill24 លោក អ្នកអាចបង្កើតវិក្កយបត្រសំរាប់ការទូទាត់ជាប្រចាំ ដើម្បីសម្រួលការងាររបស់លោកអ្នកក្នុងការចេញវិក្កយបត្រជាប្រចាំ...

ការតភ្ជាប់តាមAPI

តើអ្នកជាអ្នកសរសេរកម្មវិធីកុំព្យូទ័រមែនទេ? អ្នកអាចធ្វើការតភ្ជាប់តាមរយៈAPI។ Bill24 ផ្តល់ជូននូវ... អានបន្ត

BILL24 កញ្ចប់មូលដ្ឋាន

បង្កើតវិក្កយបត្រដែលប្រកបដោយវិជ្ជាជីវៈនិងមានទម្រង់ស្រស់ស្អាត ជាមួយរូបិយប័ណ្ណផ្សេងៗ ដោយប្រើរយៈពេលយ៉ាងខ្លី។​ ម្យ៉ាងទៀតវាចែកចាយវិក្កយបត្រទាំងនោះទៅកាន់អតិថិជនរបស់អ្នកយ៉ាងងាយស្រួល និងរហ័ស។

Bill24 កញ្ចប់ពិសេស

(1) អាចកំណត់អោយមានអ្នកប្រើប្រាស់ច្រើននាក់បាន
(2) ប្រព័ន្ធប្រតិបត្តិការណ៍ក្នុងការគ្រប់គ្រងសាច់ប្រាក់ ទទួលបាន រឺ មិនទាន់បង់
(3)​ សារជាអក្សរលើទូរស័ព្ទ

យើងខ្ញុំរីករាយក្នុងការឆ្លើយសំនួររបស់អ្នក

  1. តើ ប៊ីល ២៤ ជាអ្នកទូទាត់ប្រាក់?

  2. ប៊ីល២៤ មិនមែនជាអ្នកទូទាត់ផ្ទាល់ទេ ប៊ីល២៤អាចអោយអ្នកបង្កើត វិក្កយបត្រយ៉ាងងាយស្រួលដោយមិនគិតថ្លៃ និង​គ្មានដែនកំណត់ សំរាប់ប្រភេទអាជីវកម្មជាច្រើនប្រភេទ។

    ​ដោយមានការសហការពីធនាគារ និង​ស្ថាប័នហិរញ្ញវត្ថុ ជាដៃគូរជាច្រើន​ បានអនុញ្ញាត្តិអោយប៊ីល២៤ អាចផ្តល់ភាពងាយស្រួលដល់អតិថិជន អាចទូទាត់ប្រាក់ចូលទៅកាន់គណនីផ្ទាល់របស់អ្នកនៅធនាគារដែលបានសហការណ៏ជាមួយប៊ីល២៤។

  3. អញ្ចឹងតើខ្ញុំទទូលបានប្រាក់ពីអតិថិជនរបស់ខ្ញុំយ៉ាងដូចម្តេច?

  4. ប្រតិបត្តិការទូទាត់ត្រូវបានធ្វើឡើងដោយសុវត្ថិភាពនិងដោយផ្ទាល់តាមរយៈប្រព័ន្ធ​ គ្រប់គ្រងសុវត្ថិភាពផ្ទាល់របស់ធនាគារ ។ អតិថិជនរបស់អ្នកនឹង ទទួលបានលេខវិក្កយបត្រដែលអ្នកបានចេញ ក្រោមការប្រើប្រាស់ក្នុងកម្មវិធីប៊ីល២៤។ ដោយប៊ីល២៤មានការសហការជាមួយធនាគារ និង​ស្ថាប័នហិរញ្ញវត្ថុ ជាដៃគូរ ដែលផ្តល់លទ្ធភាពអោយមានការទូទាត់ប្រាក់ទៅតាមចំនួនដែលមានក្នុងវិក្កយបត្ររបស់អ្នកចូលទៅកាន់លេខគណនីផ្ទាល់របស់អ្នកពីសំណាក់អតិថិជន។