បង្កើតវិក្កយបត្រ
ការបង្កើតវិក្កយបត្រដោយខ្លួនឯង ដោយសមស្រមតាបបទដ្ឋានបច្ចេកទេស និងទៅតាមរូបិយប័ណ្ណរបស់គណនីធនាគាររបស់អ្នកលែងជាការលំបាក និងប្រើពេលវេលាច្រើនទៀតឡើយ ជាមួយ Bill24 លោកអ្នកអាចកែប្រែទំរង់វិក្កយបត្រ ដាក់ផ្លាកសញ្ញាឡូហ្គោតាមតំរូវការរបស់អាជីវកម្មលោកអ្នក។
ការប្រមូលប្រាក់
វិក្កយបត្រទារប្រាក់
លក់ទំនិញ?
បង្កើត និងបញ្ជូនវិក្កយបត្របានឆាប់រហ័សដើម្បីទទួលបានការទូទាត់ភ្លាមៗ។
វិក្កយបត្រអាចផ្ញើទៅអតិថិជនតាមវិធីជាច្រើនដូចជា៖ ផ្ញើតាម SMS, Line, Facebook, Telegram, ឬ E-Mail។
វិក្កយបត្រលក់
Bill24 មិនត្រឹមតែផ្តល់ភាពងាយស្រួលសំរាប់ការបង្កើតវិក្កយបត្រប៉ុណ្ណោះទេ លោកអ្នកអាចតាមដានស្ថានភាពរបស់វា ដូចជា បានបង់ នៅជំពាក់ បានបង់ខ្លះជាដើម។
កម្មវិធីនេះអាចជួយអោយអ្នកគ្រប់គ្រងអាចត្រួតពិនិត្យរបាយការណ៍បានយ៉ាងងាយស្រួល។ Bill24 អាចប្រើប្រាស់បានតាមរយៈគេហទំព័រ ឬ ទូរស័ព្ទដៃ(IOS, android ) ។
វិក្កយបត្រទូទាត់ប្រាក់ជាប្រចាំ
វិក្កយបត្រទូទាត់ប្រាក់ជាប្រចាំគឺជាការបង្កើតនូវវិក្កយបត្រសំរាប់ប្រមូលប្រាក់ជារៀងរាល់ពេលវេលាកំណត់ជាក់លាក់ ដូចជាសេវាកម្មអ៊ីនធើណេតប្រចាំខែ ថ្លៃសិក្សាប្រចាំខែ ថ្លៃជួលផ្ទះ។ល។
សន្សំសំចៃពេលវេលាជាមួយការប្រើប្រាស់វិក្កយបត្រទូទាត់ប្រាក់ជាប្រចាំ បង្កើតម្តង ប្រើប្រាស់ជារៀងរាល់ពេលកំណត់ ហើយអតិថិជនអ្នកនឹងទទួលបាននូវសារជូនដំណឹងអំពីពេលវេលាដែលត្រូវទូទាត់ ការផុតកំណត់។
ការទូទាត់ប្រាក់

វិក្កយបត្រទិញទំនិញ
វិក្កយបត្រទិញគឺជាវិក្កយបត្រដែលអ្នកបានទទួលពីអ្នកលក់។ វាមានព័ត៌មានដូចជា លេខយោង កាលបរិច្ឆេទនៃវិក្កយបត្រ ព័ត៌មានលំអិតផលិតផល ឈ្មោះ និងព័ត៌មានគណនីសំរាប់បង់ ទូទាត់ប្រាក់ ប្រសិនបើការទូទាត់អាចធ្វើបានតាមរយៈធនាគារ។
Bill24 អនុញ្ញាតឱ្យអ្នកគ្រប់គ្រង អ្នកលក់របស់អ្នក និងអនុញ្ញាតឱ្យអ្នកដំណើរការទូទាត់ប្រាក់ទៅពួកគេភ្លាមៗ។
បង្កាន់ដៃទូទាត់ នឹងត្រូវបានបង្កើតឡើង ហើយនឹងផ្ញើជូនទៅអ្នក និងអ្នកលក់របស់អ្នក។