កញ្ចប់មូលដ្ឋាន

បង្កើតវិក្កយបត្រ​​

ការបង្កើតវិក្កយប័ត្រដោយខ្លួន​​​ឯង ដោយសមស្រមតាបបទដ្ឋានបច្ចេកទេស និង ទៅតាមរូបិយប័ណ្ណ របស់គណនីធនាគាររបស់អ្នក លែងជាការលំបាក និងប្រើពេលវេលា ច្រើនទៀតឡើយ ជាមួយ Bill 24 លោកអ្នកអាចកែប្រែទំរង់វិក្កយបត្រ ដាក់ផ្លាក សញ្ញា ឡូហ្គោ តាមតំរូវការ របស់អាជីវកម្មលោកអ្នក។

ការប្រមូលប្រាក់

វិក្កយបត្រ​​ទាប្រាក់

លក់ទំនិញ?

បង្កើតនិងបញ្ជូនវិក្កយបត្រ​​បានឆាប់រហ័សដើម្បីទទួលបានការទូទាត់ភ្លាមៗ។

វិក្កយបត្រ​​ អាចផ្ញើរទៅអតិថិជនតាមវិធីជាច្រើនដូចជា៖ ផ្ញើរតាម Line, Facebook, Telegram, ឬ E-Mail។ លោកអ្នកក៏អាចចម្លងតំណរភ្ជាប់វិក្កយប័ត្រនិងផ្ញើរជូនអតិថិជនតាមរយៈSMSផងដែរ ។

វិក្កយបត្រលក់

Bill24 ផ្តល់ភាពងាយស្រួលដែលមិនត្រឹមតែអាចប្រើប្រាស់សំរាប់បង្កើតវិក្កយបត្រ​​ទេ តែវាអាចជួយអោយអ្នកអាចតាមដានបាននូវកាលកំណត់របស់វា របាយការណ៍ផ្សេងៗ និងទទួលបានការទូទាត់លឿន។

កម្មវិធីនេះអាចជួយអោយអ្នកគ្រប់គ្រងបានយ៉ាងល្អនូវទឹកប្រាក់ដែលត្រូវទទួលបានពីអតិថិជន និងបង្កើតជាបរិយាកាសទំនាក់ទំនងជិតស្និទ្ធជាមួយអតិថិជនរបស់អ្នកនិងក្រុមការងារអ្នក។ Bill24 អាចប្រើប្រាស់បានតាមរយៈគេហទំព័រ iPhone, និង android ។

វិក្កយបត្រទូទាត់ប្រាក់ជាប្រចាំ

វិក្កយបត្រទូទាត់ប្រាក់ជាប្រចាំគឺជាការបង្កើតនូវវិក្កយបត្រ​​សំរាប់ប្រមូលប្រាក់ជារៀងរាល់ពេលវេលាកំណត់ជាក់លាក់ ដូចជាសេវាកម្មអ៊ីនធើណេតប្រចាំខែ ថ្លៃសិក្សាប្រចាំខែ ថ្លៃជួលផ្ទះ។ល។

សន្សំសំចៃពេលវេលាជាមួយការប្រើប្រាស់វិក្កយបត្រ​​ទូទាត់ប្រាក់ជាប្រចាំ បង្កើតម្តង ប្រើប្រាស់ជារៀងរាល់ពេលកំណត់ ហើយអតិថិជនអ្នកនឹងទទួលបាននូវសារជូនដំណឹងអំពីពេលវេលាដែលត្រូវទូទាត់ ការផុតកំណត់។ មិនតែប៉ុណ្ណោះ អ្នកក៏អាចបញ្ជូនសារស្នើអោយអតិថិជនអ្នក ទូទាត់ បានភ្លាមៗ ដោយងាយស្រួល។

ការទូទាត់ប្រាក់

វិក្កយបត្រទិញទំនិញ

វិក្កយបត្រទិញគឺជាវិក្កយបត្រដែលអ្នកបានទទួលពីអ្នកលក់។ វាមានព័ត៌មានដូចជា លេខយោង កាលបរិច្ឆេទនៃវិក្កយបត្រ ព័ត៌មានលំអិតផលិតផល ឈ្មោះនិងព័ត៌មានគណនីសំរាប់បង់ ទូទាត់ប្រាក់ប្រសិនបើការទូទាត់អាចធ្វើបានតាមរយៈធនាគារ។

Bill24 អនុញ្ញាតឱ្យអ្នកគ្រប់គ្រង អ្នកលក់របស់អ្នកនិងអនុញ្ញាតឱ្យអ្នកដំណើរការទូទាត់ប្រាក់ទៅពួកគេភ្លាមៗ។

បង្កាន់ដៃទូទាត់នឹងត្រូវបានបង្កើតឡើង ហើយនឹងផ្ញើជូនទៅអ្នកនិងអ្នកលក់របស់អ្នក។

បង្កើតវិក្កយបត្រគិតប្រាក់បានជាច្រើនរូបិយប័ណ្ណ

ពិតជាងាយស្រួល អ្នកអាចកំណត់ទទួលយកសាច់ប្រាក់បានទៅតាមរូបិយប័ណ្ណរបស់គណនីនៅធនាគាររបស់អ្នក។ ទាំងនេះអាចប្រព្រឹត្តទៅបានដោយសារធនាគារដៃគូររបស់យើងបានផ្តល់ជូននូវការប្តូររូបិយប័ណ្ណដោយស្វ័យប្រវត្តិ។

ពង្រីកកន្លែងទទួលប្រាក់បានយ៉ាងទូលំទូលាយ

ប៊ីល២៤បានសហការណ៍ជាមួយធនាគារជាច្រើន ដែលអាចអោយអ្នកទទួលបានការទូទាត់តាមរយៈសាខាធនាគារ ភ្នាក់ងារដែលនៅជិតអតិថិជនរបស់អ្នក ឬតាមរយៈការទូទាត់លើអ៊ីនធើណិតដោយប្រើប្រាស់កាតអេធីអឹម, សៀវភៅគណនី។ល។

រក្សារទំនាក់ទំនងជិតស្និទ្ធជាមួយអតិថិជន

ប៊ីល២៤ផ្តល់ជូននូវវិធីងាយៗសំរាប់អ្នកផ្សាភ្ជាប់ទំនាក់ទំនងជាមួយអតិថិជន។ អ្នកអាចភ្ជាប់ជាមួយអតិថិជនដោយប្រើប្រាស់ប្រព័ន្ធសង្គមមានដូចជា Facebook, Line, និង Telegram។ ការភ្ជាប់នេះផ្តល់នូវអត្ថប្រយោជន៍ជាច្រើនដល់អតិថិជនអ្នកនិងអាជីវកម្មអ្នក ដែលអាចអោយអ្នក រួមទាំងប្រព័ន្ធប៊ីល២៤អាចជូនដំណឹងទៅពួកគេនូវព័តិមានសំខាន់ៗមានដូចជា៖

  • ព័តិមានវិក្កយបត្រថ្មីៗ
  • សាររំលឹកនូវវិក្កយបត្រជិតឬផុតកំណត់
  • បង្កាន់ដៃទទួល ឬបង់ប្រាក់