fbpx

កញ្ចប់ពិសេស

បង្កើតវិក្កយបត្រ​​

ការបង្កើតវិក្កយបត្រដោយខ្លួន​​​ឯង ដោយសមស្រមតាបបទដ្ឋានបច្ចេកទេស និងទៅតាមរូបិយប័ណ្ណរបស់គណនីធនាគាររបស់អ្នកលែងជាការលំបាក និងប្រើពេលវេលាច្រើនទៀតឡើយ ជាមួយ Bill24 លោកអ្នកអាចកែប្រែទំរង់វិក្កយបត្រ ដាក់ផ្លាកសញ្ញាឡូហ្គោតាមតំរូវការរបស់អាជីវកម្មលោកអ្នក។

ការប្រមូលប្រាក់

វិក្កយបត្រ​​ទារប្រាក់

លក់ទំនិញ?

បង្កើត​ និងបញ្ជូនវិក្កយបត្រ​​បានឆាប់រហ័សដើម្បីទទួលបានការទូទាត់ភ្លាមៗ។

វិក្កយបត្រ​​អាចផ្ញើទៅអតិថិជនតាមវិធីជាច្រើនដូចជា៖ ផ្ញើតាម SMS, Line, Facebook, Telegram, ឬ E-Mail។

វិក្កយបត្រលក់

Bill24 មិនត្រឹមតែផ្តល់ភាពងាយស្រួលសំរាប់ការបង្កើតវិក្កយបត្រ​​ប៉ុណ្ណោះទេ លោកអ្នកអាចតាមដានស្ថានភាពរបស់វា ដូចជា បានបង់ នៅជំពាក់ បានបង់ខ្លះជាដើម។

កម្មវិធីនេះអាចជួយអោយអ្នកគ្រប់គ្រងអាចត្រួតពិនិត្យរបាយការណ៍​បានយ៉ាងងាយស្រួល។ Bill24 អាចប្រើប្រាស់បានតាមរយៈគេហទំព័រ ឬ​ ទូរស័ព្ទដៃ(IOS, android ) ។

វិក្កយបត្រទូទាត់ប្រាក់ជាប្រចាំ

វិក្កយបត្រទូទាត់ប្រាក់ជាប្រចាំគឺជាការបង្កើតនូវវិក្កយបត្រ​​សំរាប់ប្រមូលប្រាក់ជារៀងរាល់ពេលវេលាកំណត់ជាក់លាក់ ដូចជាសេវាកម្មអ៊ីនធើណេតប្រចាំខែ ថ្លៃសិក្សាប្រចាំខែ ថ្លៃជួលផ្ទះ។ល។

សន្សំសំចៃពេលវេលាជាមួយការប្រើប្រាស់វិក្កយបត្រ​​ទូទាត់ប្រាក់ជាប្រចាំ បង្កើតម្តង ប្រើប្រាស់ជារៀងរាល់ពេលកំណត់ ហើយអតិថិជនអ្នកនឹងទទួលបាននូវសារជូនដំណឹងអំពីពេលវេលាដែលត្រូវទូទាត់ ការផុតកំណត់។

ការទូទាត់ប្រាក់

វិក្កយបត្រទិញទំនិញ

វិក្កយបត្រទិញគឺជាវិក្កយបត្រដែលអ្នកបានទទួលពីអ្នកលក់។ វាមានព័ត៌មានដូចជា លេខយោង កាលបរិច្ឆេទនៃវិក្កយបត្រ ព័ត៌មានលំអិតផលិតផល ឈ្មោះ និងព័ត៌មានគណនីសំរាប់បង់ ទូទាត់ប្រាក់ ប្រសិនបើការទូទាត់អាចធ្វើបានតាមរយៈធនាគារ។

Bill24 អនុញ្ញាតឱ្យអ្នកគ្រប់គ្រង អ្នកលក់របស់អ្នក និងអនុញ្ញាតឱ្យអ្នកដំណើរការទូទាត់ប្រាក់ទៅពួកគេភ្លាមៗ។

បង្កាន់ដៃទូទាត់ នឹងត្រូវបានបង្កើតឡើង ហើយនឹងផ្ញើជូនទៅអ្នក និងអ្នកលក់របស់អ្នក។

បង្កើតវិក្កយបត្រគិតប្រាក់បានជាមួយរូបិយប័ណ្ណ រៀល និង ដុល្លា

ពិតជាងាយស្រួល អ្នកអាចកំណត់ទទួលយកសាច់ប្រាក់បានទៅតាមរូបិយប័ណ្ណរបស់គណនីនៅធនាគាររបស់អ្នក។ ទាំងនេះអាចប្រព្រឹត្តទៅបានដោយសារធនាគារដៃគូរបស់យើងបានផ្តល់ជូននូវការប្តូររូបិយប័ណ្ណដោយស្វ័យប្រវត្តិ។

ពង្រីកកន្លែងទទួលប្រាក់បានយ៉ាងទូលំទូលាយ

ប៊ីល២៤បានសហការណ៍ជាមួយធនាគារជាច្រើន ដែលអាចអោយអ្នកទទួលបានការទូទាត់តាមរយៈសាខាធនាគារ ភ្នាក់ងារដែលនៅជិតអតិថិជនរបស់អ្នក ឬតាមរយៈការទូទាត់លើអ៊ីនធឺណិតដោយប្រើប្រាស់កាតអេធីអឹម, សៀវភៅគណនី។ល។

រក្សារទំនាក់ទំនងជិតស្និទ្ធជាមួយអតិថិជន

ប៊ីល២៤ផ្តល់ជូននូវវិធីងាយៗសំរាប់អ្នកផ្សាភ្ជាប់ទំនាក់ទំនងជាមួយអតិថិជន។ អ្នកអាចភ្ជាប់ជាមួយអតិថិជនដោយប្រើប្រាស់បណ្តាញសង្គមមានដូចជា Facebook, Line, និង Telegram។ ការភ្ជាប់នេះផ្តល់នូវអត្ថប្រយោជន៍ជាច្រើនដល់អតិថិជនអ្នក និងអាជីវកម្មអ្នក ដែលអាចអោយអ្នក រួមទាំងប្រព័ន្ធប៊ីល២៤អាចជូនដំណឹងទៅពួកគេនូវព័ត៌មានសំខាន់ៗមានដូចជា៖

  • ព័ត៌មានវិក្កយបត្រថ្មីៗ
  • សាររំលឹកនូវវិក្កយបត្រជិត​ ឬផុតកំណត់
  • បង្កាន់ដៃទទួល ឬបង់ប្រាក់

អាចកំណត់អោយមានអ្នកប្រើប្រាស់ច្រើននាក់បាន

ជាមួយកញ្ចប់ពិសេសរបស់ Bill24 អ្នកអាចគ្រប់គ្រងអ្នកប្រើប្រាស់បានយ៉ាងច្រើនទៅតាមតម្រូវការរបស់អ្នក។

ប្រព័ន្ធប្រតិបត្តិការណ៍ក្នុងការគ្រប់គ្រងគណនីបំណុល

ពួកយើងបានផ្តល់នូវគណនីដែលអាចគ្រប់គ្រងលំហូរការងារដែលជួយអ្នកជាច្រើនក្នុងការគ្រប់គ្រងអាជីវកម្មរបស់អ្នកអោយកាន់តែមានប្រសិទ្ធភាព។

សារជាអក្សរលើទូរស័ព្ទ

ល្បឿនលឿនបំផុតជាមួយការជូនដំណឹងតាមរយៈការផ្ញើសារ SMS, គ្រប់វិក្កយបត្រទាំងអស់ដែលអ្នកចង់បញ្ជូនទៅកាន់អតិថិជនរបស់អ្នក វានឹងទៅដល់ពួកគេយ៉ាងលឿនតាមរយៈសារ SMS.