សំនួរញឹកញាប់

តើ ប៊ីល ២៤ ជាអ្នកទូទាត់ប្រាក់?

ប៊ីល២៤ មិនមែនជាអ្នកទូទាត់ផ្ទាល់ទេ ប៊ីល២៤អាចអោយអ្នកបង្កើត វិក្កយបត្រយ៉ាងងាយស្រួលដោយមិនគិតថ្លៃ និង​គ្មានដែនកំណត់ សំរាប់ប្រភេទអាជីវកម្មជាច្រើនប្រភេទ។

​ដោយមានការសហការពីធនាគារ និង​ស្ថាប័នហិរញ្ញវត្ថុ ជាដៃគូរជាច្រើន​ បានអនុញ្ញាត្តិអោយប៊ីល២៤ អាចផ្តល់ភាពងាយស្រួលដល់អតិថិជន អាចទូទាត់ប្រាក់ចូលទៅកាន់គណនីផ្ទាល់របស់អ្នកនៅធនាគារដែលបានសហការណ៏ជាមួយប៊ីល២៤។

អញ្ចឹងតើខ្ញុំទទូលបានប្រាក់ពីអតិថិជនរបស់ខ្ញុំយ៉ាងដូចម្តេច?

ប្រតិបត្តិការទូទាត់ត្រូវបានធ្វើឡើងដោយសុវត្ថិភាពនិងដោយផ្ទាល់តាមរយៈប្រព័ន្ធ​ គ្រប់គ្រងសុវត្ថិភាពផ្ទាល់របស់ធនាគារ ។ អតិថិជនរបស់អ្នកនឹង ទទួលបានលេខវិក្កយបត្រដែលអ្នកបានចេញ ក្រោមការប្រើប្រាស់ក្នុងកម្មវិធីប៊ីល២៤។ ដោយប៊ីល២៤មានការសហការជាមួយធនាគារ និង​ស្ថាប័នហិរញ្ញវត្ថុ ជាដៃគូរ ដែលផ្តល់លទ្ធភាពអោយមានការទូទាត់ប្រាក់ទៅតាមចំនួនដែលមានក្នុងវិក្កយបត្ររបស់អ្នកចូលទៅកាន់លេខគណនីផ្ទាល់របស់អ្នកពីសំណាក់អតិថិជន។

តើប៊ីល២៤ពិតជាផ្តល់ជូនដោយមិនគិតថ្លៃ?

គោលការណ៏ចំបងរបស់ប៊ីល២៤ គឺ ពិតជាផ្តល់ជូនអតិជនដោយមិនគិតថ្លៃ​ ក្រោមទិសដៅចំបង “គ្មានដែនកំណត់​” របស់ប៊ីល២៤ ទាំង3:

  1. បង្កើតវិក្កយបត្រគ្មានដែនកំណត់
  2. អាចផ្ញើរទៅកាន់អតិថិជនគ្មានដែនកំណត់
  3. ប្រើប្រាស់ជាមួយប្រភេទអាជីវកម្មគ្មានដែនកំណត់

ប៉ុន្តែធនាគារនឹងគិតកម្រៃសេវាបន្តិចបន្តួច ដែលជាតំលៃប្រតិបត្តិការរបស់ធនាគារនីមួយៗ។ សំរាប់ព័ត៍មានបន្ថែម របស់តំលៃប្រតិបត្តិការរបស់ធនាគារ សូមចូលទៅកាន់តារាងតំលៃ។