• តើពេលណាដែលធនាគារដាក់់ប្រាក់ចូលគណនីរបស់ខ្ញុំ បន្ទាប់ពីអតិថិជនបង់ប្រាក់រួច?

បន្ទាប់ពីអតិថិជនរបស់លោកអ្នកបង់ប្រាក់ជោគជ័យ លោកអ្នកនឹងទទួលប្រាក់ភ្លាមៗ ឬមួយថ្ងៃបន្ទាប់ពីប្រតិបត្តិការ​ យោងទៅតាមកិច្ចព្រមព្រៀងជាក់ស្តែង។​​

  • តើ Bill24 រក្សាទុកព័ត៌មានកាតរបស់អតិថិជនរបស់ខ្ញុំទេ?

ទេ, ព័ត៍មាននៃកាតរបស់លោកអ្នកមិនត្រូវបានអនុញ្ញាតអោយ Bill24 រក្សាទុកឡើយ។

  • តើធ្វើដូចម្តេចទើបខ្ញុំដឹងថា ព័ត៌មាននៃកាតរបស់អតិថិជនខ្ញុំមានសុវត្ថិភាព?

ព័ត៍មានកាតរបស់អតិថិជនលោកអ្នកត្រូវបានរក្សាទុកយ៉ាងមានប្រសិទ្ធភាពក្រោមការគ្រប់គ្រងស្របតាមប្រព័ន្ធសុវត្ថិភាពរបស់ធនាគារ និង គ្រឹះស្ថានហិរញ្ញវត្ថុដែលជាដៃគូ។

  • តើខ្ញុំអាចធ្វើការផ្ទៀងផ្ទាត់ប្រតិបត្តិការជាមួយធនាគារបានដោយរបៀបណា?

ពួកយើងផ្តល់ជូននៅប្រព័ន្ធសម្រាប់ទាញយករបាយការណ៍នៃប្រតិបត្តិការ ដែលលោកអ្នកអាចផ្ទៀងផ្ទាត់ជាមួយធនាគារបាន។

  • តើខ្ញុំត្រូវការអ្វីខ្លះដើម្បីប្រមូលប្រាក់តាមរយៈដៃគូសហការរបស់ Bill24?

ដើម្បីប្រមូលប្រាក់តាមរយៈគ្រឹះស្ថានហិរញ្ញវត្ថុដែលជាដៃគូសហការរបស់ Bill24 លោកអ្នកត្រូវចុះកិច្ចសន្យាជាមួយ Bill24 ឬ ដៃគូរបស់ Bill24 ដើម្បីព្រមព្រៀងនិងលក្ខខណ្ឌផ្សេងៗ។