តើអ្នកជាអ្នកសរសេរកម្មវិធីកុំព្យូទ័រមែនទេ? អ្នកអាចធ្វើការតភ្ជាប់តាមរយៈAPI។ Bill24 ផ្តល់ជូននូវ API បានយ៉ាងងាយស្រួល។ អ្នកអាចបញ្ជូនវិក្កយបត្ររបស់អ្នកដោយស្វ័យប្រវត្តិ ដើម្បីឱ្យអតិថិជនរបស់អ្នកអាចទូទាត់ប្រាក់បានភ្លាមៗ។ សូមទំនាក់ទំនងមកយើងខ្ញុំដើម្បីទទួលបាននូវ API និងកម្មវិធីគំរូដែលអាចជួយសំរួលដល់ការបង្កើតរបស់អ្នក ឬ ចូលទៅទាញយកគំរូកូដដោយផ្ទាល់តាមខាងក្រោមនេះ ៖ កម្មវិធីសម្រាប់ទូរស័ព្ទ Android Ios React កម្មវិធីសម្រាប់វេបសាយ Flask Php
ជាមួយ Bill24 លោក អ្នកអាចបង្កើតវិក្កយបត្រសំរាប់ការទូទាត់ជាប្រចាំ ដើម្បីសម្រួលការងាររបស់លោកអ្នកក្នុងការចេញវិក្កយបត្រជាប្រចាំ ដោយអ្នកគ្រាន់តែបង្កើតវិក្កយបត្រ និងជ្រើសរើសនូវរយៈពេលដែលត្រូវទូទាត់ជាប្រចាំ កម្មវិធីនឹងជួយធ្វើការបន្ត ដូចជារំលឹក ពេលវេលា សំរាប់ទូទាត់ដល់អតិថិជនរបស់អ្នកជាដើម។
ជាមួយ Bill24 លោកអ្នកបង្កើតវិក្កយបត្រដែលមានលក្ខណៈសមស្របតាមបទដ្ឋានបច្ចេកទេសសំរាប់ប្រើប្រាស់បានយ៉ាងឆាប់រហ័សដោយគ្រាន់តែចូលទៅកាន់គេហទំព័ររបស់ Bill24 តាមរយៈទូរស័ព្ទដៃ ឬកុំព្យូទ័រ។ វិក្កយបត្រដែលបង្កើតឡើងនោះ អាចអោយអតិថិជនរបស់អ្នកទូទាត់បានភ្លាមៗតាមរយៈអ៊ិនធឺណិត ឬភ្នាក់ងារធនាគារដែលជាដៃគូររបស់ Bill24 ។
អ្នកជាវ រំពឹងថា នឺងបានរបស់ដែលពួកគាត់ចង់បានភ្លាមៗ មិនថាការទិញចំណីអាហារ ការទិញទំនិញផ្សេងៗ និងការជួញដូរផ្សេងៗជាច្រើនទៀត។ ភាពងាយស្រួលក្នុងការបង់ប្រាក់ ជាគន្លឹះដើម្បីអោយអតិថិជនងាយសំរេចចិត្ត និងជាការធានានូវការ បញ្ចាទិញ ដូច្នេះការផ្តល់ជូនអតិថិជនរបស់អ្នកនូវភាពងាយស្រួល និងចំណេញពេលវេលាចំពោះការទូទាត់ប្រាក់ជាកត្តាសំខាន់ក្នុងការជំរុញអាជីវកម្មរបស់អ្នកអោយកាន់តែប្រសើរ និងងាយស្រួលក្នុងការគ្រប់គ្រង។ Bill 24 ផ្តល់ភាពងាយស្រួលក្នុងការតភ្ជាប់ជាមួយធនាគារដើម្បីទទួលបានការទូទាត់ងាយស្រួល ហើយក៏អាចតភ្ជាប់ជាមួយកម្មវិធីលក់ដូរតាមអ៊ិនធឺណិតបានយ៉ាងងាយបំផុត។ ដូចជា Magento ដែលជាកម្មវិធីសម្រាប់បង្កើតគេហទំព័រសម្រាប់លក់ទំនិញអនឡាញដែលផ្តល់អោយអ្នកជំនួញធ្វើការលក់តាមប្រព័ន្ធអ៊ីនធឺណិតទៅតាមតម្រូវការរបស់ពួកគេ ក៏ដូចជាការត្រួតពិនិត្យលើមាតិកា និងមុខងារនៃហាងលើបណ្តាញរបស់ពួកគេ។ Magento បានផ្តល់នូវទីផ្សារដ៏មានឥទ្ធិពល បង្កើនប្រសិទ្ធិភាពនៃការស្វែងរក និងគ្រប់គ្រងទំនិញរបស់ពួកគេបានយ៉ាងល្អ។ អ្វីដែលរិតតែពិសេសនោះគឺ Magento អាចរួមបញ្ចូលជាមួយ Bill24 […]