fbpx

លក់ដូរតាមអ៊ិនធឺណិត

អ្នកជាវ រំពឹងថា នឺងបានរបស់ដែលពួកគាត់ចង់បានភ្លាមៗ មិនថាការទិញចំណីអាហារ ការទិញទំនិញផ្សេងៗ និង​ការជួញដូរផ្សេងៗជាច្រើនទៀត។​ ភាពងាយស្រួលក្នុងការបង់ប្រាក់​ ជាគន្លឹះដើម្បីអោយអតិថិជនងាយសំរេច​​ចិត្ត និងជាការធានា​នូវការ​ បញ្ចាទិញ ដូច្នេះការផ្តល់ជូនអតិថិជនរបស់អ្នកនូវភាពងាយស្រួល និងចំណេញពេលវេលាចំពោះការទូទាត់ប្រាក់ជាកត្តាសំខាន់ក្នុងការជំរុញអាជីវកម្មរបស់អ្នកអោយកាន់តែប្រសើរ និង​ងាយស្រួលក្នុងការគ្រប់គ្រង​។

Bill 24 ផ្តល់ភាពងាយស្រួលក្នុងការតភ្ជាប់ជាមួយធនាគារដើម្បីទទួលបានការទូទាត់ងាយស្រួល ហើយក៏អាចតភ្ជាប់ជាមួយកម្មវិធីលក់ដូរតាមអ៊ិនធឺណិតបានយ៉ាងងាយបំផុត។

ដូចជា Magento ដែលជាកម្មវិធីសម្រាប់បង្កើតគេហទំព័រសម្រាប់លក់ទំនិញអនឡាញដែលផ្តល់អោយអ្នកជំនួញធ្វើការលក់តាមប្រព័ន្ធអ៊ីនធឺណិតទៅតាមតម្រូវការរបស់ពួកគេ ក៏ដូចជាការត្រួតពិនិត្យលើមាតិកា និងមុខងារនៃហាងលើបណ្តាញរបស់ពួកគេ។ Magento បានផ្តល់នូវទីផ្សារដ៏មានឥទ្ធិពល បង្កើនប្រសិទ្ធិភាពនៃការស្វែងរក និងគ្រប់គ្រងទំនិញរបស់ពួកគេបានយ៉ាងល្អ។ អ្វីដែលរិតតែពិសេសនោះគឺ Magento អាចរួមបញ្ចូលជាមួយ Bill24 ដែលអាចអោយអតិថិជនធ្វើការទូទាត់ប្រាក់បានយ៉ាងងាយស្រួល និង​មានសារជូនដំណឹងទៅកាន់អតិថិជនតាមបណ្តាញសង្គមមួយចំនួនដូចជា៖ Telegram, Line, Messenger, SMS និង Email។ អ្នកអាចស្វែងរកគំរូនៃការភ្ជាប់ជាមួយ Bill24 នៅទីនេះ